Select Page

អំពីយើង

អំពីមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា (ម.គ.វិ.ក)​គឺជាភ្នាក់ងារ ​ និងមន្ទីរពិសោធន៍ដែលមានកិច្ចសហប្រតិបត្តិការរវាងគណៈវិស្វករកម្ពុជា(គ.វិ.ក) និងខាសថ៍ លេបប័ររេថឹរី​ (ខេមបូឌា) ឯ.ក​ ។

នៃប្រទេសកម្ពុជាចាប់ផ្តើមមានការរីកចម្រើនខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចនេះចំនួននៃគម្រោងសាងសង់ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។ ដូច្នេះហើយទើបមានការកើនឡើងនូវតម្រូវការក្នុងការធានាឲ្យបាននូវភាពត្រឹមត្រូវនៃសំណង់ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសំណង់អគារ និងគ្រឿងផ្គុំដែលមានស្រាប់ ដើម្បីការពារ និងផ្តោតទៅលើសារៈសំខាន់នៃបទដ្ឋានសុវត្តិភាព។​

ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ការរៀបចំបង្កើត មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា(ម.គ.វិ.ក) ត្រូវបានអនុម័ត និងត្រូវបានចង្អុលបង្ហាញដោយគណៈវិស្វករកម្ពុជា(គ.វិ.ក)។

ខណៈពេលដែល គណៈវិស្វករកម្ពុជា(គ.វិ.ក) មានតួនាទីបង្កើត អនុម័ត និងគ្រប់គ្រងបទដ្ឋានសម្រាប់ការសាងសង់ និងសំណង់អគារនៅក្នុងប្រទសកម្ពុជា មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជាហៅកាត់ថា(ម.គ.វិ.ក) ត្រូវបានបង្កើតឡើងដើម្បីសម្រួល ដល់បេសកកម្ម នៃការគ្រប់គ្រង និងការតេស្តរកគុណភាព។

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ផ្តល់សេវាកម្មក្នុងការធ្វើតេស្ត ការត្រួតពិនិត្យ ការផ្តល់វិញ្ញាបនប័ត្រ និងការវាយតម្លៃសម្រាប់វិស័យសំណង់ ​និងអគារនៅកម្ពុជា។

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា បានប្តេជ្ញាថា នឹងផ្តល់ជូននូវសេវាកម្ម ធ្វើតេស្ត ត្រួតពិនិត្យ ផ្តល់វិញ្ញាបនប័ត្រ និងការវាយតម្លៃ យ៉ាងឯករាជ្យ​ដើម្បីបំពេញបាននូវបទដ្ឋានជាតិ និងអន្តរជាតិ។

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា

Back to Top