Select Page

ការរក្សាការសម្ងាត់ និងភាពមិនលំអៀង

សេចក្តីថ្លែងការណ៍ស្តីពីភាពមិនលំអៀងរបស់ ម.គ.វិ.ក

រាល់ប្រតិបត្តិការទាំងអស់របស់ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា (ម​ន្ទីរពិសោធន៍ ការត្រួតពិនិត្យ និងការចេញវិញ្ញាបនប័ត្រលើផលិតផល) មានការប្តេជ្ញាចំពោះឯករាជ្យភាព និងភាពមិនលំអៀង ទៅលើការ សហការជាមួយនិង អតិថិជន អាជីវករ អ្នកផ្គត់ផ្គង់ និងដៃគូរអាជីវកម្មរបស់យើងខ្ញុំ។

យើងខ្ញុំ រក្សាបាននូវវត្តមាននៃវត្ថុបំណង ឯករាជ្យភាព អព្យាក្រឹត្យភាព និងសេរីភាព ពីទំនាស់ផលប្រយោជន៍ទាំងឡាយ។

បុគ្គលិកយើងទាំងអស់ដឹងពីភារកិច្ច និងការទទួលខុសត្រូវ ព្រមទាំងតម្រូវការនូវការរក្សាឲ្យបាននូវភាពមិនលំអៀងគ្រប់ពេលទាំងអស់ ដើម្បីធានាថាគ្មានទំនាស់ផលប្រយោជន៍ណាមួយនឹងកើតមានឡើង។

សេចក្តីថ្លែងការណ៍ស្តីពីការរក្សាការសម្ងាត់របស់ម.គ.វិ.ក

រាល់ប្រតិបត្តិការទាំងអស់របស់ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា (ម​ន្ទីរពិសោធន៍ ការត្រួតពិនិត្យ និងការចេញវិញ្ញាបនប័ត្រលើផលិតផល)  មានការប្តេជ្ញាចំពោះការរក្សាការសម្ងាត់ចំពោះអតិថិជន អាជីវករ អ្នកផ្គត់ផ្គង់ និងដៃគូរអាជីវកម្មរបស់យើង ។ រាល់ព័ត៌មានដែលផ្តល់ជូន និងបញ្ជាក់ថាជាព័ត៌មានសម្ងាត់ទាំងអស់ នឹងត្រូវតែរក្សាការសម្ងាត់។ 

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងប្រើប្រាស់ព័ត៌មានសម្ងាត់នេះ លើកលែងតែនៅពេលដែលមានតម្រូវការ សម្រួលដល់ប្រតិបត្តិការអាជីវកម្ម និងសម្រាប់គោលបំណងនៃការប្រាស័្រយទាក់ទង(សារអេឡិចត្រូនិក លេខទូរស័ព្ទ ។ល។) តែប៉ុណ្ណោះ។

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងមិនបញ្ចេញព័ត៌មានទាំងនេះទៅកាន់ភាគីទី៣ណាមួយឡើយ លើកលែងតែមានការព្រមព្រៀងគ្នាជាមុន ពីសំណាក់អតិថិជន និង/ឬ ភាគីពាក់ព័ន្ធផ្សេងទៀត។ ព័ត៌មានសម្ងាត់ សំដៅលើព័ត៌មានបច្ចេកទេស និងមិនមែនបច្ចេកទេស រួមមានដូចជា ឯកសារ ប្លង់ គម្រោងផែនការ លក្ខណៈបច្ចេកទេស គោលការណ៍ នីតិវិធី ការសម្ងាត់អាជីវកម្ម និងការសម្ងាត់នៃប្រតិបត្តិការ ទិន្នន័យអតិថិជន បញ្ហាដែលរកឃើញ និងលទ្ធផល​របាយការណ៍ដែលទាញចេញពីការធ្វើតេស្ត               វិធីសាស្ត្រ និងរូបមន្ត ព្រមទាំងសម្ភារៈផ្សេងៗទៀតដែលបានផ្តល់ជូន មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា។

បុគ្គលិកយើងទាំងអស់មានកាតព្វកិច្ច រក្សាការសម្ងាត់ជូនដល់អតិថិជនគ្រប់ពេលវេលាទាំងអស់។

Back to Top