Select Page

inspection

ម.គ.វិ.ក ផ្តល់ជូននូវការសិក្សាលើសំណង់ដែលមានស្រាប់ និងសំណង់ថ្មីដូចជាការត្រួតពិនិត្យតាមការមើលឃើញ ការអង្កេតមើលមុនពេល និងក្រោយពេលសាងសង់ ដើម្បីធានាអោយបាននូវភាពត្រឹមត្រូវ នៃសំណង់ និងហេដ្ឋារចនាសម្ព័ន្ធរបស់សំណង់។

ការវាយតម្លៃលើគ្រោងសំណង់ ទាមទារអោយមានការត្រួតពិនិត្យ ទៅលើសុក្រឹតភាព​ នៃសំណង់ ព្រមទាំងមានភាពច្បាស់លាស់នៃគ្រឿងផ្គុំរបស់សំណង់​។​ ​ការវាយតម្លៃគឺផ្តោតទៅលើស្ថានភាព សំណង់នាពេលបច្ចុប្បន្ន សម្រាប់ការប្រើប្រាស់ នាពេលអនាគត និងស្របតាមតម្រូវការនៃបទដ្ឋានសាងសង់។ 

សំណង់ និងគ្រឿងផ្គុំតម្រូវអោយឆ្លងកាត់ នូវការត្រួតពិនិត្យ ជាប្រចាំដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងស្ថេរភាពរបស់គ្រឿងផ្គុំ និងកាត់បន្ថយលទ្ធភាពនៃ ការដួលរលំ ​ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព សាធារណៈជន។ 

ដំណើរនៃការវាយតម្លៃរបស់ ម.គ.វិ.ក ពាក់ព័ន្ធនឹងការវាយតម្លៃតាម ការមើលឃើញ នៃគ្រឿងផ្គុំសំណង់​ ដូចជាសសរធ្នឹម  ជញ្ជាំងទ្របន្ទុក កំរាលខណ្ឌ គ្រោងដំបូល​ គ្រឹះ និងតំណភ្ជាប់ ដើម្បីស្វែងរកសញ្ញានៃការខូចខាត ដូចជាស្នាមប្រេះ ជញ្ជាំងកោង ភាពមិនស្មើគ្នានៃផ្ទៃបាត ព្រមទាំងសញ្ញានៃគ្រោះថ្នាក់ និងការសឹករិចរិល នៃសម្ភារសំណង់។ 

ការវាយតម្លៃនៃគ្រឿងផ្គុំសំណង់ ជួយយើងក្នុងការធានាថា គ្រឿងផ្គុំទាំងនោះ អាចបន្តបំពេញមុខងារ របស់ខ្លួនប្រកបដោយសុវត្ថិភាព។​

Back to Top