Select Page

ភូគព្ភសាស្ត្រ

ការសាងសង់សម័យទំនើប លើស្ថានដីផ្សេងៗគ្នាបានចោទឡើងជាសំនួរពាក់ព័ន្ធ នឹងភូគព្ភសាស្រ្ត ដូចជាស្ថេរភាពនៃដី សមត្ថភាពទ្រង់ទ្រាយរបស់ដី និងការខូចខាតទ្រង់ទ្រាយដី។ ក្នុងស្ថានភាពដូច្នេះ ចំណេះដឹងខាងផ្នែក  លក្ខណៈសម្បត្តិរបស់ថ្ម និងដីដូចជាការធ្វើ​      ចំ​ណាត់ថ្នាក់ ការខូចទ្រង់ទ្រាយ ព្រមទាំងកម្លាំងកាត់របស់វា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា មិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចជាមួយនឹងឯកទេសកម្មចាំបាច់ប៉ុណ្ណោះទេ យើងខ្ញុំ ក៏មានឧបករណ៍គ្រប់គ្រាន់ក្នុងការសម្រេចបាននូវការធ្វើតេស្តគ្រប់ប្រភេទដែលពាក់ព័ន្ធនឹងដី និងកំទេចថ្មគ្រប់ប្រភេទ ដើម្បីផ្តល់ជំនួយដល់អ្នក ក្នុងការកំណត់ និងគ្រប់គ្រងគុណភាព។

លក្ខណៈសម្បត្តិខាងផ្នែកភូគព្ភសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ការវិភាគ និងការរចនាទំនប់ទឹក ឃឿនការពារទឹក គ្រឹះសំណង់ និងរចនាសម្ព័ន្ធ ភូគព្ភសាស្រ្តបណ្តោះអាសន្ន និងអចិន្ត្រៃយ៍។ ការធ្វើតេស្តនៅនឹងកន្លែង និងនៅមន្ទីរពិសោធន៍ជាច្រើនត្រូវបានតម្រូវដើម្បីធ្វើការវាស់ប៉ារ៉ាម៉ែត្រភូគព្ភសាស្ត្រឲ្យបានត្រឹមត្រូវ និងដោះស្រាយបញ្ហាវិស្វកម្ម ដែលតែងតែកើតឡើងជារឿយៗនៅការដ្ឋាន។

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូននូវសេវាកម្មធ្វើតេស្ត​​ ភូគព្ភសាស្ត្រដូចតទៅនេះ៖

ដី

Bulk Density

California Bearing Ratio

Consolidation Test (1-Dimensional)

Direct Shear Test

Dry Density / Moisture Content Relation

In-situ Dry Density (Sand Replacement)

Plastic Limit, Liquid Limit & Plasticity index

Particle Density & Size Distribution

Triaxial Test

Unconfined Compression Test

Density & Moisture Content

Minimum Density of Sand

Plate Bearing Test

Determination of Thermal Conductivity of Soil & Soft Rock

Linear Shrinkage

Max & Min Dry Density

Density index ( cl 4 )

Insitu Density by Core Cutter Method

Insitu California Bearing Ratio (CBR)
Site Test

ថ្ម

Point Load Strength Index

Unconfined Compression Test

Back to Top