Select Page

ការធ្វើតេស្តលើសម្ភារសំណង់

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា គឺជាមន្ទីរពិសោធន៍ពាក់កណ្តាលថ្នាក់ជាតិដំបូងគេនៅក្នុងវិស័យធ្វើ    តេស្តសម្ភារសំណង់។ នៅមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា យើងផ្តល់ជូននូវសេវាកម្មធ្វើតេស្ត  ប្រកបដោយបទដ្ឋានអន្តរជាតិ ជូនដៃគូសហការរបស់យើង។ យើងផ្តល់ជូន ការធ្វើតេស្តគ្រប់គ្រង       គុណភាព និងតេស្តផ្ទៀងផ្ទាត់សម្ភារផ្សេងៗជាច្រើន ចំពោះវិស័យវិស្វកម្មសំណង់ស៊ីវិល និងសម្ភារសំណង់ដែលត្រូវបានប្រើប្រាស់នៅក្នុងវិស័យសំណង់ និងអគារក្នុងប្រទេសកម្ពុជា។

យើងខ្ញុំ ផ្តល់ជូនសេវាកម្មធ្វើតេស្តលើសម្ភារសំណង់ ជាទូទៅរួមមានដូចជាល្បាយបេតុង ស៊ីម៉ង់ត៍ ខ្សាច់   កំទេចថ្ម ថ្នាំលាប សមាសភាគរចនាសម្ព័ន្ធដូចជាប្លុក ដុំថ្មគែមផ្លូវ ប្លុកកំរាលឥដ្ឋ ឥដ្ឋ និងការបង្ហើយផ្នែកស្ថាបត្យកម្មដូចជា ឥដ្ឋការ៉ូ ការពាសស្រទាប់សំណប៉ាហាំង ម្នាងសិលា ឧបករណ៍ប្រើប្រាស់ ។ល។

 

  • សេវាយកសំណាក និងខួងផ្ទាល់នៅការដ្ឋាន​សម្រាប់តេស្តលើកៅស៊ូ ក្រាលថ្នល់ និងបេតុង​
  • អនុវត្តការធ្វើតេស្តនៅនឹងកន្លែង,​ដូចជាការត្រួតពិនិត្យការងារដែលកំពុងដំណើរការ
  • អនុវត្តការវិនិច្ឆ័យរចនាសម្ព័ន្ធអគារ និងការស្ទង់មតិ/ប្រមូលទិន្ន័យអំពីស្ថានភាព មុន និងក្រោយរបស់អគារ។
Back to Top