Select Page

ការត្រួតពិនិត្យ និងការវាស់ចលនាផ្លាស់ប្តូររបស់ភូគព្ភសាស្ត្រ

មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា មានបទពិសោធន៍ក្នុងការដំឡើង និងត្រួតពិនិត្យឧបករណ៍ដើម្បីសិក្សាពីបញ្ហាភូគព្ភសាស្ត្រ ដែលជារឿយៗជាប់ពាក់ព័ន្ធជាមួយនឹងគម្រោងដែលទាក់ទងនឹងគ្រឹះ ការខួងដីជម្រៅជ្រៅ និងផ្លូវរូងក្រោមដី ប្រព័ន្ធMass Rapid Transit នៅលើដី ផ្លូវល្បឿនលឿន និងស្ពានអាកាស។ ចំពោះការងារខួងដីជម្រៅជ្រៅ ការប្រើប្រាស់នូវឧបករណ៍ភូគព្ភសាស្ត្រ គឺជាឧបករណ៍ដ៏សំខាន់ចំពោះ ការត្រួតពិនិត្យលើការងារ។ ទិន្នន័យដែលទទួលបាន ក៏អាចត្រូវប្រើប្រាស់ដើម្បីប្រៀបធៀបចលនាផ្លាស់ប្តូរជាក់ស្តែង ជាមួយនឹងការព្យាករណ៍ទុកជាមុនលើការសិក្សាគណនា។ ក្រុមការងារត្រួតពិនិត្យ នឹងបំពាក់ឧបករណ៍ភូគព្ភសាស្ត្ររបស់យើង ធ្វើការជាមួយនឹងអ្នកម៉ៅការដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនលើគម្រោងដែលមានទំហំធំ ហើយផ្តល់ជូននូវដំណោះស្រាយសេវាកម្មត្រួតពិនិត្យដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នាជាមួយនឹងសេវាកម្ម ការសិក្សាអង្កេតលើភូគូព្ភសាស្រ្តនៅការដ្ឋាន របស់យើង។

 

ការវាស់នៃចលនាផ្លាស់ប្តូរភូគព្ភសាស្ត្រ

សេវាកម្មបំពាក់ឧបករណ៍ភូគព្ភសាស្ត្ររបស់យើង រួមមានដូចជាការត្រួតពិនិត្យនៃ Lateral and Vertical Ground Movement, Pore Water Response និង ទិដ្ឋភាពផ្សេងៗទៀត នៃភូគព្ភសាស្ត្រ។ យើងអាចធ្វើការត្រួតពិនិត្យរចនាសម្ព័ន្ធដោយប្រើប្រាស់ឧបករណ៍ដូចតទៅនេះ៖

Vibration Sensors

Noise Meters

Tilt Plates

Building Settlement Markers

Crack Meters

ការត្រួតពិនិត្យលើភូគព្ភសាស្ត្រ

យើងអាចប្រតិបត្តិ Real-time Monitoring System និង Automatic Deformation Monitoring System (ខាងក្នុងផ្លូវរូងក្រោមដី និងលើរចនាសម្ព័ន្ធ) ដោយប្រើប្រាស់៖

Vibration Sensors

Structural Sensors

Electro-Level Beams

Automatic Total Station

ក្នុងចំណោមឧបករណ៍ដែលយើងប្រើប្រាស់ រួមមាន៖

Piezometer

Inclinometer

Water Standpipes

Settlement markers

Strain gauges

Load cells in deep excavations

Back to Top